
ភ្នំពេញ ៖ នាថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២២ មានគណនេយ្យហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Ratana Lai បានសរសេររៀបរាប់ភ្ជាប់ទាំងរូបភាពពោរពេញទៅដោយស្នាមឈាមដែលបានបែកដេអស់ ៧ថ្នេរ ព្រមទាំងពាក្យបណ្ដឹងប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី ១ អស់រយៈពេល ១៨ ថ្ងៃហើយស្អែករកយុត្តិធម៌ដោយមានខ្លឹមសារ ” ខ្ញុំបានដាក់ពាក្យបណ្ដឹង ថ្ងៃទី ២៨.០៤.២២ ខ្ញុំរង់ចាំយុត្តិធម៌១៨ ថ្ងៃហើយ ឥឡូវថ្ងៃទី ១៦.០៥.២២. ឯណាយុត្តិធម៌សម្រាប់ខ្ញុំ បើខ្ញុំមិនទាន់ទទួលបានយុត្តិធម៌ ខ្ញុំនឹងក្លាយជាសាធារណៈ “។
បើតាមការរៀបរាប់របស់ម្ចាស់ facebook ខាងលើ បានប្រាប់មកអង្គភាពសារព័ត៌មានសករាជថ្មីយើងខ្ញុំអោយបានដឹងថា ករណីកើតហេតុខាងលើនេះបានកើតឡើង កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២២។ នាងខ្ញុំនៅបន្ទប់ជួលម្នាក់ឯងទេ ហើយនាងខ្ញុំក៏បានដើរទៅទិញអីជាមួយនឹងមិត្តភក្កិ ស្របពេលដែលមានខ្ញុំត្រឡប់មកផ្ទះវិញស្រាប់តែឃើញទ្វារបន្ទប់ជួលរបស់នាងខ្ញុំបើកចំហរ បើកភ្ជាប់ជាមួយកូនសោនិងមេសោនៅជាប់នឹងក្រយ៉ៅទ្វា នាងខ្ញុំបានទៅសួរមីងរបស់ខ្ញុំនៅបន្ទប់ជួយខាងមុខ សួររកអ្នកណាជាអ្នកចាក់សោរបន្ទប់ខ្ញុំ ហើយហេតុម្ដេចក៏មិនចាក់វិញ បើសិនជាបាត់លុយរបស់ខ្ញុំតើមីងជាអ្នកសងឬ ហើយគាត់បានឆ្លើយថា គាត់មិនដឹងថានៅក្នុងបន្ទប់មានលុយទេ គាត់បានសុំទោសរួចខ្ញុំដើរទៅវិញទៅ។ ខ្ញុំក៏បានរអ៊ូរឿងចាក់សោ ស្រាប់តែអ្នកជួលបន្ទប់ជាប់ខ្ញុំកំពុងតែអង្គុយលើអង្រឹងក្នុងបន្ទប់ដែលជាជនសង្ស័យភេទស្រី អាយុប្រហែល ៣០ ឆ្នាំបានលូកមាត់ ដោយពាក្យមិនពិរោះស្តាប់ហើយក៏បានជេរខ្ញុំ ខ្ញុំក៏ជេរវិញ បណ្ដាលឱ្យកើតរឿងតែម្ដង ស្រាប់តែគាត់ដែលជាជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់របស់ខ្លួន យកអង្រែមកលពឆ្មក់ វាយខ្ញុំទាំងមិនដឹងខ្លួន ថែមទាំងមានអ្នកចាប់ដៃខ្ញុំទាំងសងខាងទៀត។ បណ្ដាលអោយខ្ញុំរង់របួសបែកទៅចិញ្ចើមខាងមុខហូឈាមស្រោចពេញខ្លួន ដេអស់០៧ ថ្នេរ។ ដោយសារស្ថានភាពធ្ងន់ធ្ងរពេកខ្ញុំក៏បានទៅពេទ្យក្បែរនោះដោយមិនទាន់បានដាក់ពាក្យបណ្ដឹងភ្លាមទេ។
លុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ ទើបខ្ញុំបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ទី១។ តែរហូតមកដល់ពេលនេះ អស់រយៈពេល 18 ថ្ងៃហើយ ដែលនាងខ្ញុំនៅមិនទាន់ទទួលបានយុត្តិធម៌។
ចំពោះករណីហិង្សាខាងលើនេះអង្គភាពព័ត៌មានសករាជថ្មីយើងខ្ញុំនៅមិនទាន់មានការបំភ្លឺពីភាគីជនបង្កនោះ យើងខ្ញុំសង្ឃឹមថាសមត្ថកិច្ចមូលដ្ឋានសង្កាត់ទួលសង្កែ ១ និងជួយពន្លឿនករណីនេះឲ្យបានឆាប់រហ័ស។
អត្ថបទលោក បូលីន