
ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ងរំលោ.ភសេពសន្ថវ:លើយុវតីម្នាក់ នៅខណៈពេលនោះនាងកំពុងជិះកង់ដើរលេងជាមួយមិត្តភក្តិ លុះជិះដាច់ប៉ែកពីគេ ក៏ជួបនឹងជនសង្ស័យដែលជាអ្នកភូមិជាមួយគ្នា ហើយស្រាប់តែជនសង្ស័យខាងលើបានចាប់ឱបបម្រុងនិងប៉ងរំលោ.ភ តែក៌ត្រូវនាងរើរួច ក៏បានរត់ទៅឱ្យអ្នកភូមិជួយ។បន្ទាប់ពីក់តហេតុនាងក៏ទៅដាក់ពាក្យបណ្តឹងនៅនគរបាលឱ្យចាប់ឃាត់ខ្លួនតែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤:១៥ នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិអូរទឹកភ្លាវ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា យុវតីរងគ្រោះខាងលើមានអាយុ១៣ឆ្នាំ មុខរបរសិស្ស ចំណែកជនសង្ស័យមានឈ្មោះ យឹង សុខដូង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (មុខសញ្ញាប្រើប្រាស់គ្រឿងញៀ.ន)។
ប្រភពដដែលបានបន្ថែមទៀតថា នៅមុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះខាងលើ បានជិះកង់ដើរលេងជាមួយមិត្ដភក្ដិ លុះមកដល់កន្លែងកើតហេតុ ក៏បានជួបជាមួយនឹងជនសង្ស័យខាងលើ ដែលកំពុងតែដើរម្នាក់ឯង។ មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យបានធ្វើដំណើរតាមពីក្រោយយុវតីរងគ្រោះខាងលើ នៅខណៈពេលដែលមិត្តភក្តិតីរបស់នាងបានជិះកង់ទៅមុន ហើយនៅសល់តែនាងម្នាក់ឯង ស្រាប់តែជនសង្ស័យរូបនោះហៅនាងសួរនាំចុះឡើងៗ លុះពេលមកដល់កន្លែងស្ងាត់ ក៏បានធ្វើសកម្មភាពចាប់ឱបយុវតីរងគ្រោះពីក្រោយ នាងក៏បានរើបំរាស់រួចក៌រត់ទៅរកឲ្យអ្នកជិតខាងជួយ ចំណែកឯជនសង្ស័យវិញ ក៏បានរត់គេចខ្លួនភ្លាមៗ ។ ពេលនោះ នាងក៏បានទៅប្រាប់ឪពុកម្តាយឱ្យដឹងរឿង ដើម្បីដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលតែម្តង។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើនេះ រហូតមកដល់វេលាម៉ោង០៨:៣០នាទីយប់ ទើបកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងប្រជាការពារធ្វើការឃាត់ខ្លួនជនសង្ស័យបាន និងបញ្ជូនខ្លួន ជនសង្ស័យមកអធិកាដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធី៕