
ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធទៅនិងករណីឆក់ទូរស័ព្ទដៃ នៅតាមទីសាធារណៈ ករណីខាងលើនេះកើតឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ នៅវេលាម៉ោង១៩:៣០នាទី។
ប្រភពពីកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខកន្លែងទិញលក់រថយន្តយីហោ R៩៩ ផ្លូវ៧០ ភូមិ២១ សង្កាត់ស្រះចក ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋានតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ចាន់ ថារស្មី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងនិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕