
ប៉ៃលិន ៖ កសិករម្នាក់របួសធ្ងន់ដោយសារផ្ទុះគ្រាប់មីន នៅពេលគាត់ភ្ជួរដីនៅចម្ការ។
ឧបទ្ទវហេតុខាងលើកើតឡើងនៅថ្ងៃត្រង់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះមឿន សិលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរស៊ីឈ្នួលបើកភ្ជួរត្រាក់ទ័រ រស់នៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ រងរបួសដាច់កជើងខាងឆ្វេង ដងខ្លួន និងក្បាលធ្ងន់ធ្ងរ ចំណែកឯត្រាក់ទ័រខូចខាតស្ទើរទាំងស្រុង។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕