សៀមរាប ៖ បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បណ្ដាលមកពីរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបុកជាមួយរថយន្តកាមរី ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤ៈ០០នាទីល្ងេច ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តធំមួយគ្រឿងម៉ាក HYUNDAl ពាក់ស្លាកលេខ តាកែវ 3A.1465 ពណ៌បៃតង ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយនិងរថយន្តម៉ាក TOYOTA CAMRY (ច្នៃទ្រុង) ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ច8738 ភព2 បើកបរដោយឈ្មោះ សាក់ តេង ភេទប្រុស អាយុ ៤០ឆ្នាំ(របួសធ្ងន់) រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើមានឈ្មោះ ភក្រ័ ភេទប្រុស អាយុ ៣៨ ឆ្នាំ (ស្លាប់) រស់នៅភូមិជាមួយគ្នា ទិសដៅពីកើតទៅលិច។
ប្រភពដដែលបានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលមកពីអ្នកបើកបររថយន្តតូចបើកមិនប្រកាន់ស្ដាំ។
បន្ទាប់ពីកើតហេតុរួច កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងពិនិត្យកន្លែងកើតហេតុ និងស្ទូចយករថយន្ដទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕