
ព្រៃវែង ៖ នារសៀលថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២២ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍របស់ ស.ស.យ.ក. ស្រុកស្វាយអន្ទរ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចំនួន ១៦២នាក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនអ្នកសង្កេតការណ៍ទាំង ១៦២នាក់ ក្នុង ១នាក់ៗទទួលបាន ៖ ថវិកាសោហ៊ុយ ចំនួន ១ម៉ឺនរៀល ប៊ិច ចំនួន ១ដើម និងឯកសារ ចំនួន ១ឈុត៕