
បាត់ដំបង ៖ មនុស្សម្នាក់ស្លាប់និង០២នាក់រងរបួសធ្ងន់ ដោយសារជិះម៉ូតូជែងរថយន្តធុនធំ ក៏ស្រាប់តែរ៉េទាក់ដៃចង្កូតដួលចូលក្រោមរថយន្ត ។
ហេតុការណ៍ខាងលើកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តោយផ្លូវហាយវេវាងក្រុង ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០២១ ពាក់ស្លាកលេខបន្ទាយមានជ័យ ១W-៦២៣៧ ជិះគ្នា៣នាក់ ធ្វើដំណើរពីលិចទៅកើត ។
លុះមកដល់ចំណុចកើតហេតុបានឡើងវ៉ាជែងរថយន្តដឹកទំនិញមួយគ្រឿងដែលកំពុងបើកបរយ៉ាងលឿន វ៉ាបានបន្តិចស្រាប់តែម៉ូតូបានរ៉េទាក់ដៃចង្កូត ធ្វើឲ្យដួលចូលក្រោមរថយន្ត កិនស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ហើយរថយន្តបានបើកគេចបាត់ស្រមោល។
ជនរងគ្រោះទាំង៣នាក់
១ឈ្មោះលិន និន អាយុ២៨ឆ្នាំ ត្រូវជាប្តីស្លាប់
២ ឈ្មោះលិន សុភាព ភេទស្រី អាយុ៣១ឆ្នាំ ជាប្រពន្ធរបួសធ្ងន់
៣ឈ្មោះសួន បូរក្សា អាយុ ២ឆ្នាំ ត្រូវជាកូន របួសធ្ងន់ អ្នកទាំង០៣នាក់រស់នៅក្នុងភូមិតាស្តី ឃុំតាស្តី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង និងបានតម្កល់សពជនរងគ្រោះ រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវរកភាគីខាងរថយន្ត ដើម្បីមកដោះស្រាយតាមផ្លូវច្បាប់៕