
បាត់ដំបង ៖ ស្ត្រីម្នាក់បានលង់ទឹកអូរជាប់ព្រំដែននៅពេលដែលទឹកអូរកំពុងឡើងខ្លាំងក៏បានគួចសពទៅជាប់នឹងដើឈើទាំងអាក្រាត ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៣ៈ៣០ នាទី ល្ងាចថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅទឹកអូរព្រំដែនកម្ពុជា-ថៃ នៅក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពពីបុរសជាប្តីបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធរបស់គាត់មានឈ្មោះ រឿត ហៅ រ័ត្ន អាយុ ៣៥ ឆ្នាំ បានបាត់ពីផ្ទះតាំងពីព្រឹក តែព្រោះគាត់រវល់សុីឈ្នួលបាញ់ថ្នាំស្មៅឲ្យគេទើបគាត់មិនបានចេញទៅរក។
ប្រភពដដែលបានបន្តថា លុះនៅពេលកើតហេតុគាត់ស្រាប់តែឮគេស្រែកថាមានមនុស្សលង់ទឹក ទើបគាត់រត់ទៅមើលក្នុងអូរក៏បានប្រទះឃើញប្រពន្ធរបស់ខ្លួនអណ្តែតតាមទឹកមកជាប់នឹងដើមឈើមួយដើម ស្លាប់យ៉ាងអាណោចអាធ័ម។
បើតាមប្រភពពលរដ្ឋផ្សេងទៀតបាននិយាយថា ស្ត្រីរងគ្រោះរូបនេះ ប្រហែលជាស្រវឹងស្រា ហើយចុះក្នុងអូរទើបបណ្ដាលឲ្យរអិលជើងលង់ស្លាប់តែម្តង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យ និងធ្វើកោសលវិច្ច័យ ក្រែងមានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្ម៕