
ភ្នំពេញ៖ រថយន្ត រ៉េងរ៉ូវើ ប៉ះជាមួយនិងរថយន្តព្រូសពេញទំហឹង បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង ១ៈ៣០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តន Rang Rover mini មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH-2019 បើកបរដោយបុរសម្នាក់ ធ្វើដំណើតាមបណ្ដោយផ្លូវលេខ 163 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ស្រាបតែត្រូវរថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-2570 បើកបរទិសដៅផ្ទុយគ្នា មកបុកពេញទំហឹងបណ្ដាលឲ្យរថយន្តព្រោះរងការខូចខាត ផ្នែកខាងមុខចំហៀងខាងតៃកុង ទាំងពីរគ្រឿងយ៉ាងដំណំ។
បន្ទាប់ពីកើតកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ធ្វើការសម្របសម្រួលឲ្យភាគីទាំងពីរដោយភាគីខាងរថយន្តព្រូសចេញថ្លៃការជួសជុល ទៅភាគីរថយន្ត Rang Rover ដើម្បីបញ្ចប់រឿង៕