
ព្រះវិហារ ៖ កម្លាំងនគរបាលខេត្តព្រះវិហារកាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាជនដៃដល់ សម្លាប់បុរសអ្នកលក់អេចចាយម្នាក់ ដោយកាប់នឹងកំាបិតខ្វែវ បណ្តាលឲ្យជនរងគ្រោះស្លាប់ រួចជនសង្ស័យរត់គេចខ្លួនបាត់ កាលពីព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២២កន្លងទៅ នៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ មុំ ថា ភេទប្រុស អាយុ៣០ឆ្នាំ ជាកសិករ មានទីលំនៅ ភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ចំណែកជនរងគ្រោះដែរបានស្លាប់មានឈ្មោះ ទុយ ទឺ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទិញអេតចាយ រស់នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវឃាត់ខ្លួនបណ្តោះអាសន្ន នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះព្រះវិហារ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕