
ស្វាយរៀង ៖ ខ្សែភ្លើងដាច់ធ្លាក់តាមផ្លូវទៅទាក់ ក និង ដៃម៉ូតូ បណ្តាលឲ្យមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង ៨ៈ៣០នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរង គ្រោះទាំង បីនាក់មាន
១ ឈ្មោះ វង្ស ពេទ្យ អាយុ ៥៧ ឆ្នាំ មុខរបរ ប្រធានមណ្ឌលសុខភាព ត្រពាំងស្ដៅ រស់នៅស្រុករមាសហែក ត្រូវខ្សែភ្លើង ឆក់ដៃ
២ ឈ្មោះ ព្រំ សុម៉ាលី ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្ដៅ ស្រុករមាសហែក
៣ ឈ្មោះ ព្រំ ណាត ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិកររស់នៅ ភូមិត្រពាំងរុន ឃុំចន្ត្រី ស្រុករមាសហែក
ប្រភពពីប្រជាពលរដ្ឋបានទៀតថា មុនពេលកើតហេតុ មានមនុស្ស០៣នាក់បានធ្វើដំណើរតាមផ្លូវ នៅពេលដែលកំពុងបើកម៉ូតូសុខៗ ស្រាប់តែមានខ្សែភ្លើងបានដាច់ធ្លាក់មកខាងក្រោម បណ្ដាលឲ្យទាក់ ក និងទាក់ដៃម៉ូតូ ឆក់ដួលពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ ទាំងព្រឹកតែម្តង។
ប្រភពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង០៣នាក់ ត្រូវសមត្ថកិច្ច ហៅរថយន្ត សាមុយដឹកយកទៅសង្គ្រោះ នៅមណ្ឌលសុខភាព ត្រពាំងស្ដៅ ស្រុករមាសហែកភ្លាមៗ ៕