
ក្រុមតារាចម្រៀង(ក្មេងខ្មែរ) គឺជាក្រុមដែលមានប្រជាប្រិយភាពនិងពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ហើយមានបទចម្រៀងល្បីល្បាញច្រើនបទ។
យ៉ាងណាមិញសមាជិកមួយរូបនៅក្នុងក្រុមនេះកំពុងមានទុក្ខជាទម្ងន់ដោយសារតែអ្នកម្ដាយដ៏មានគុណបានលាចាកលោកនេះទៅហើយ។
ជា សុជាតិ បានបង្ហោះសារលើបណ្ដាញសង្គម Facebook របស់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះថា(ម៉ាកទៅបានសុខហើយ)។
អ្នកម្ដាយរបស់សុជាតិ មានឈ្មោះ អ៊ឹង សុខភាតរៈ (អ្នកគ្រូពេទ្យជុំរំ) បានទទួលមរណៈភាពដោយរោគាពាធ កាលពីវេលាម៉ោង៦ៈ៥០នាទីល្ងាច។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយនឹងក្រុមគ្រួសាររបស់តារាចម្រៀង ជា សុជាតិ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកម្ដាយរបស់ប្អូនបានទៅកាន់ឋានសុគតិភព៕