
ស្វាយរៀង ៖ បុរសម្នាក់ជិះម៉ូតូជែងមិនប្រយ័ត្នក៏ជ្រុល ទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ្យម។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង១១យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើបានកើតឡើង រវាងរថយន្ដកុងតឺន័រម៉ាកហ្វុយសូ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ៣E ៤៥២៨ សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ ៤A ៥៥១២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចពីកន្លែងកើតហេតុ បើកបរពីកើតទៅលិច រថយន្ដគ្មានខូចខាត ។
ចំណែករថយន្ដមួយគ្រឿងទៀតម៉ាកកូរ៉ូឡាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២K ៤៨៩៧ បើកបរដោយឈ្មោះ សួស តាក់ច័ន្ទធីតា ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីលិចទៅកើត រថយន្ដខូចខាតយ៉ាងដំណំ អ្នកបើកបររត់គេចខ្លួន ។
ចំណែកឯម៉ូតូជនរងគ្រោះម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កែវ ចាន់រ៉ា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីកើតទៅលិចស្លាប់នៅកន្លែងកើតហេតុរីឯម៉ូតូខូចខាតយ៉ាងដំណំ ។
បន្ទាប់ពីកើតហេតុយាន្ដយន្ដទាំង០៣ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង ចំណែកឯសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕