
ភ្នំពេញ ÷ ប៉ុន្មានថ្ងៃកន្លងមកនេះមានគណនេយ្យហ្វេសប៊ុកមួយដែលបានសរសេរបង្ហោះស្រែករកការអន្តរាគមន៍ពីសម្ដេចតេជោនិងលោកជំទាវ ដែលមានឈ្មោះថា Chanthea Mam ដែលបានសរសេរបង្ហោះទាំងទាំងក្តុកក្តួល ខ្លោចផ្សារបំផុត ដែលកូនស្រីរបស់គាត់ទទួលរងនូវអំពីហិង្សាដ៏សែនឃោឃៅពីសំណាក់ស្វាមី ដែលគេស្គាល់ថាជាគ្រូបង្រៀនម្នាក់ ផ្អែកទៅលើគណនីហ្វេសប៊ុកខាងលើដែលបានសរសេរបង្ហោះមានអត្ថន័យដូចខាងក្រោម នាងខ្ញុំសូមអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន និងលោកជំទាវគតិបណ្ឌិតប៊ុនរ៉ានី ជួយរកយុត្តិធម៌ដល់កូនស្រីនាងខ្ញុំផង គាត់ជាគ្រូបង្រៀនមិនគួរណាប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ! ។
ទាក់ទងជាមួយនឹងរឿងរ៉ាវខាងលើនេះអង្គភាពសារព័ត៌មានសករាជថ្មីយើងខ្ញុំមិនទាន់ទទួលបានការបំភ្លឺពីភាគីណាមួយនោះទេ ។
ហើយយើងខ្ញុំមិនគាំទ្រជាដាច់ខាតនូវទង្វើដែលប្រើប្រាស់អំពើហិង្សា។ យើងខ្ញុំសង្ឃឹមថាសមត្ថកិច្ចនិងចាត់ការចំពោះបុគ្គលដែលប្រើប្រាស់នូវអំពើហិង្សាខាងលើនេះយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ដោយលោក បូលីន