
សៀមរាប ៖ បុរសម្នាក់បានបបួលក្មេងស្រីទៅឆ្លុះកង្កែបពេលយប់ ហើយធ្វើសកម្មភាពយ៉ាងព្រៃផ្សៃគឺចាប់រំលោភសម្លាប់ រួចបោះក្នុងទឹកស្រែ។
ហេតុការណ៍ដែលគួរឲ្យភ្ញាក់កើតឡើងកាលពីកាលពី វេលាម៉ោង០៦ៈ៣០នាទីព្រឹកថ្ងៃទី០៩ ឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចត្រពាំងកក់ ស្ថិតក្នុងភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ប្រភពពីស្ត្រីម្នាក់ឈ្មោះ ខ្វាវ លំ អាយុ៦៨ឆ្នាំ ត្រូវជាជីដូនសពបានឲ្យដឹងថា ចៅស្រីរបស់គាត់បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯង នៅក្នុងភូមិបាន ប្រហែលមួយសន្ទុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ ។
ក្រោយមកចៅស្រីគាត់បានសុំគាត់ទៅឆ្លុះកង្កែបម្តងទៀត ហើយនិយាយថាបុរសឈ្មោះ អុក វឿ បានប្រាប់ថានៅវាលស្រែខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះក្មេងស្រីរងគ្រោះបានទៅឆ្លុះកង្កែបម្ដងទៀតជាមួយបុរសមានឈ្មោះខាងលើ។
លុះដល់ប្រហែលម៉ោង០៣ជិតភ្លឺ គាត់ក៏បានក្រោករកចៅ តែរកមិនឃើញពេលនោះ គាត់ក៏បានស្រែកហៅកូនចៅឱ្យជួយតាមរក តែដោយសារយប់ងងឹតពេក រកមិនឃើញ។
ក្រោយមកម៉ោង០៥ និង០០ នាទី ព្រឹក ថ្ងៃទី៩ខែឧសភា ឆ្នាំ២០២២ ប្រទះឃើញចៅស្រីរបស់ខ្លួនដេកស្លាប់នៅត្រងចំណុចកើតហេតុខាងលើ ។
បន្ទាប់ពីកើតហេតុ កម្លាំងនគបាលស្រុក សហការជាមួយការិយាល័យជំនាញខេត្ត ចុះទៅដល់ទីតាំងកើតហេតុ ហើយបានធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុរួចបានចុះធ្វើការស៊ើបអង្គេតភ្លាមៗ រហូតឈានដល់ធ្វើការឃាត់ខ្លួន
ជនសង្ស័យឈ្មោះ អុក វឿភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថា (ខ្លួនពិតជាបានរំ.លោ.ភលើក្មេងស្រីពិតប្រាកដមែន) ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕