ភ្នំពេញ ៖ កាលពីល្ងាច ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ស សុខា ក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដឹកនាំប្រតិភូ ទទួលស្វាគមន៍ការត្រលប់មកដល់មាតុប្រទេសវិញរបស់កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសប៉េតង់ពិភពលោក ផ្នែកនារី វិញ្ញាសា វាយយកពិន្ទុ ក្នុងការប្រកួតប៉េតង់ជើងឯកពិភពលោក The 2021 World Triplets and Precision Shooting Championships នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ជំនាន់ទី១៨ ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។