
ភ្នំពេញ ៖ ម៉ូតូសណ្ដោងរ៉ឺម៉កដឹកអេតចាយទៅបុកជាមួយរថយន្ដតាកូមាដែលច្រាសទិស បណ្ដាលឲ្យបុរសជាអ្នកដើរទិញអេតចាយម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង៨ៈ៤៥នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវបេតុង ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូសណ្ដោងរុឺម៉កដឹកអេតចាយ ពីកើតទៅលិច លុះពេលមកដល់កន្លែងកើតហេតុ ត្រូវឡើងទួលផ្លូវបេតុង ដោយសារទើបចាក់បេតុងបានមួយកំណាត់ ក៏រេចង្កូតទៅឆ្វេង ស្របពេលដែលមានរថយន្តតាកូមាបើកពីដែលបើច្រាសទិសចាប់ហ្វ្រាំងមិនទាន់ ហើយជ្រុលបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានបញ្ជាក់ថែមទៀតថា ជនរងគ្រោះឈ្មោះ សម្បត្តិ ឈុនអ៊ាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដើរទិញអេតចាយ មានស្រុកកំណើត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្រោយពេលកើតហេតុរួច សពជនរងគ្រោះ សមត្ថកិច្ចស្រាវជ្រាវហើយបានទំនាក់ទំនងរកក្រុមគ្រួសារ រហូតដល់ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ទើបក្រុមគ្រួសារទៅទទួលដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានវាស់វែងរួចយកទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយនៅពេលក្រោយ ៕