
បាត់ដំបង ៖ សមត្តកិច្ចនគបាលខេត្តបាត់ដំបងចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែរជាមុខសញ្ញាជួញដូរគ្រឿងញៀនរួមជាមួយអាវុធខ្លី ២ដើម និងថ្នាំញៀនមួយចំនួនធំ ។
ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពពីលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបាត់ដំបងបានឱ្យដឹងថា ប្រតិបត្តិការខាងលើ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាក់ស្តែងនៅត្រងចំណុចខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហូត សាវី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឆែកឆេររកឃើញវត្ថុតាងដូចជា ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៨ថង់ ទម្ងន់ ២៣៣.៧២ ក្រាម ទូរស័ព្ទដៃចំនួន ១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ១គ្រឿង ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផង ។
ប្រភពដដែរបានបន្តថា ឆ្លងតាមការស្រាវជ្រាវ និងដោយបានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃដដែលសមត្ថកិច្ចជំនាញបន្តកិច្ចប្រតិបត្តិការចុះឃាត់ខ្លួនមុខសញ្ញាជាបក្ខពួកម្នាក់ទៀតឈ្មោះ សេង សុវណ្ណារ៉ា ហៅទូ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតបានអាវុធខ្លី (បាញ់គ្រាប់ជ័រប្រើហ្គាស) ចំនួន ២ដើម ទូរស័ព្ទដៃចំនួន ១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ជនសង័្សយ និងវត្ថុតាង បច្ចុប្បន្នមន្រ្តីក្នុងការិយាល័យនេះកំពុងរៀបចំសំ ណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់ ការតាមផ្លូវច្បាប់៕ប្រភពពីស្នងការនគបាលខេត្តបាតដំបង