ភ្នំពេញ ៖ ករណីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ១១ និង ៣០នាទីរំលងអាធ្រាត ថ្ងៃទី០៦ ខែឧសភា ឆ្នំា២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ០៥ គីឡូម៉ែតលេខ ០៩ ភូមិ២ សង្កាត់ច្រាងចំរេះ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅនេះបណ្ដាលឱ្យរងការខូចខាត ប្រភេទផ្ទះឈើលើថ្មក្រោមអស់ចំនួន ១៨ខ្នង។ ជាមួយនឹងអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ រថយន្តបង្ការនិងពន្លត់អគ្គីភ័យ ចំនួន ២១ គ្រឿង ប្រើប្រាស់ទាំងអស់ ៤២ រថយន្ត ស្មើរនិង ១៦៨ម៉ែត្រគូប។ រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ ម៉ែត្រគូប។ រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ០៧ គ្រឿង ប្រើប្រាស់អស់ចំនួន ០៧ រថយន្ត ស្មើរនឹង ២៨ ម៉ែត្រគូប ។រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកចំនួន ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ។
សមត្ថកិច្ចបានបន្តទៀតហើយករណីអគ្គិភ័យនៅឆាប់ឆេះយ៉ាងសន្ធោសន្ធៅនេះត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង ០១:០០ នាទីរំលងអាធ្រាត្រ ថ្ងៃទី០៧ ខែឧសភាឆ្នាំ ២០២២ ចំពោះមូលហេតុវិញសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត។ នៅក្នុងហេតុការណ៍ករណីអគ្គិភ័យខាលើនេះគឺមិនបណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ។ សេង បូលីន