
ររតនគិរី ៖ បុរសម្នាក់ជិះម៉ូតូអែបកៀចិញ្ចើមថ្នល់រួចបន្តជិះចូលផ្ទះស្រាប់តែមានរថយន្តមួយគ្រឿងបានបើកមកបុកពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូខ្ទៀតជាច្រើនម៉ែត្រស្លាប់នៅនឹងកន្លែងកើតហេតុ។ហេតុការណ៍ខាងលើបានកើតឡើងកាល ពីវេលាម៉ោង១០យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅត្រងផ្លូវបំបែកចូលក្រុមហ៊ុនអ័ងអញចំការចេក ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូស៊េរីចាស់កែច្នៃពាក់ផ្លាកលេខភ្នំពេញ1M៤៣២៩មានឈ្មោះយ៉ុន ធូ ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅបច្ចុប្បន្នរសនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្តកិច្ចបានបន្តទៀតថា ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុរួចក៏បានជិះម៉ូតូឆ្លងថ្នល់ដើម្បីចូលផ្ទះ ស្រាប់តែមានរថយន្តឡិចស៊ីសRX៣៣០ពណ៌សពាក់ស្លាកលេខភ្នំពេញBB៦៤៧៣បើកបរពីកើតទៅលិចបានបុកអ្នកបើកបរម៉ូតូពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ចំណែកអ្នកបើករថយន្ដបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកនូវរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុរថយន្ដនិងមូ៉តូត្រូវបានសមត្តកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអង្គ្រង ចំណែកសាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
ករណីខាងលើនេះកម្លាំងជំនាញនិងបន្តស្រាវជ្រាវតាមរកមុខសញ្ញាបន្តដើម្បីយកមកផ្នន្ទាទោសតាមនីតិវិធីច្បាប់៕