
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការបាត់បង់ឯកឧត្តមព្រឹទ្ធចារ្យ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេច ។
ក្នុងសារលិខិត ឯកឧត្តម ស សុខា បានសម្តែងនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខយ៉ាងដូច្នេះថា ៖ ខ្ញុំបាទ និងក្រុមគ្រួសារ មានសេចក្តីតក់ស្លុត និងសោកស្តាយជាអនេកចំពោះដំណឹងមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ត្រូវជាបងបង្កើតរបស់សម្តេចតេជោ ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ។
ក្នុងសារលិខិតដដែល ឯកឧត្តម ស សុខា បានរំលេចថា មរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវបង បងថ្លៃ ស្វាមី ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់បំផុត របស់ប្អូនៗ ភរិយា កូនៗ ចៅៗ និងញាតិមិត្តទាំងអស់ ។
សូមអានសារលិខិតរំលែកមរណទុក្ខខាងក្រោម ។